ផាំង!!! សម្លេងបោកប្រាស់ឥវ៉ាន់ក្នុងបន្ទប់ប្រជុំដោយកម្លាំងដៃម្ចាស់ផលិតកម្មនិងកំហឹងខឹងឆួលដល់ក្បាលក្នុងនោះមាននាងក្រមុំទាំង៤អង្គុយស្ងៀម កម្រើកតែដៃសងខាងអោនមុខចុះរាងខ្លួន។ ពួកនាងត្រូវម្ចាស់ផលិតកម្មជេរប្រទេចអស់មួយព្រឹក ហើយគាត់នៅក្ដៅចិត្តរឿងដែលត្រូវបង្ខំចិត្តលក់ផលិតកម្មទាំងមូលទៅអោយដៃគូរផ្ដាច់មុខប្រចាំផលិតកម្មនេះជាអ្វីដែលគាត់ត្រូវធ្វើដើម្បីដោះស្រាយរាល់បំណុលទាំងអស់ដែលគាត់ជំពាក់គេ។ កន្លងមកគាត់ខិតខំសាងកេរ្ដិ៍ឈ្មោះប្រជែងនឹងដៃគូរគ្មានការឈ្នះចាញ់ ទីបំផុតលេចមុខអ្នកចាញ់មកដោយឯកឯងគឺគាត់នេះហើយ។
"តទៅពួកឯងត្រូវលក់ឲក្រុមហ៊ុនដែលជាដៃគូរផ្ដាច់មុខរបស់យើង ឲសមមុខចុះ មកពីពួកឯងមិនចេះរិះខាំខ្លះទេចាយវាយបំផ្លាញឡើងហុិនហោច ខ្លាំងជាងគេគឺកូនចង្រៃជេនឯងហ្នឹងចេញឲអស់ទៅ!!!"
ជាពាក្យដែលពួកនាងចាំទុកក្នុងខួរក្បាលមិនភ្លេច គ្រាន់តែពួកនាងចាយច្រើនក៏ធ្វើឲផលិតកម្មរលាយចឹងរឺ?អាចទេ?រឿងដែលផលិតកម្មមានបញ្ហាខាងប្រាក់កាសច្រើនដល់ថ្នាក់ក្ស័យធុនធ្ងន់ធ្ងរពិតជាធ្វើអោយគេគ្រប់គ្នាពិបាកទទួលយកមិនចង់ជឿ បើគិតពីចំណូលវាចង់ច្រើនជាងការចំណាយផង រឿងនេះប្រាកដជាមានភាពមិនប្រក្រតីអ្វីមួយមិនខាន! ដរាបណាពួកនាងមានឈ្មោះជាអ្នកសិល្បៈត្រូវតែរកការពិតក្រោយរឿងនេះអោយឃើញ។
.......
ទីត!ទីត!ទីត!
សុីភ្លេឡានបន្លឺឡើងអ្នកយកឥវ៉ាន់ទាំងអស់របស់ពួកនាងរូតរ៉ះមកយកវ៉ាលីនិងជូនដំណើរពួកនាងមកបន្ទប់ថ្មី ទីកន្លែងថ្មី ទ្រនំថ្មី អ្នករួមការងារថ្មីៗ និយាយរួមអ្វីគឺថ្មីសម្រាប់ពួកនាងទាំង៤គ្រប់ការងារអ្វីទាំងអស់។
ពួកនាងដើរដោយទឹកមុខស្វិតស្រពោនបង្ហាញអោយដឹងថាពួកនាងមានការអន់ចិត្តពន់ពេកក្នុងចិត្តគិតថាតើពួកនាងកំពុងត្រវគេបំបរបង់ចោលរឺ? សំនួរជាច្រើនផុសក្នុងខួរក្បាលពួកនាងតែមិនអាចសួរបាន បានត្រឹមធ្វើអ្វីតាមតែគេប្រាប់ប៉ុណ្ណោះ។
មកដល់បន្ទប់ពួកនាងហើយគឺសភាពបន្ទប់តូចចង្អៀត
ចង្អៀតតែនៅក្នុងភ្នែកពួកនាង
ថែមទាំងត្រូវនៅ៤នាក់ទៀត តាមការពិតទៅត្រូវចែក២នាក់ក្នុងមួយបន្ទប់ដោយសារតែបន្ទប់មួយទៀតត្រូវ យ៉ុងសមាជិកម្នាក់ក្នុងក្រុុម សេវេន ស្នាក់នៅបាត់ទៅហើយ។
"ពួកយើងត្រូវរស់នៅដូចកាលពីដើមហើយមែនទេ?" រ៉ាន និយាយផងជូតទឹកភ្នែកផង សាអោបស្មារពីចំហៀងនាងផ្ដល់ជាការលួងលោម។
"ទ្រាំទៅ!ចាត់ទុកជាកម្មពួកយើង!" ជេននិយាយហើយផ្ដេកខ្លួនលើគ្រែមួយទំហឹងយកខ្នើយគ្របមុខមិនចង់មើលអីទាំងអស់។
"មិនយល់! ហេតុអីប៉ាឯងមកបន្ទោសពួកយើងជាអ្នកខុស" ស៊ូដើរពិនិត្យបន្ទប់បណ្ដើរនិយាយបណ្ដើរទាំងអារម្មណ៍មួម៉ៅ។
"រឿងនេះខ្ញុំចង់និយាយយូរមកហើយ!" ជេនងើបឡើងជាមួយទឹកមុខក្រញៅ រ៉ានលូកមាត់និយាយនឹងគេដែរ។